ជនសង្ស័យម្នាក់មិនខុសនឹងពាក្យចាស់លោកតែងតែនិយាយថា «ត្រីឆ្តោវាស៊ីកូនឯង» ខណៈពេលដែលបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោ.ភកូនស្រីខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដង…
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់មិនខុសនឹងពាក្យចាស់លោកតែងតែនិយាយថា «ត្រីឆ្តោវាស៊ីកូនឯង» ខណៈពេលដែលបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោ.ភកូនស្រីខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដង ហើយដោយស៊ូទ្រាំនឹងទង្វើនេះមិនបាន ទើបក្មេងស្រីរងគ្រោះជាកូនបង្កើតរត់ទៅម្តាយ រួចនាំគ្នាមកប្តឹងនគរបាលឲ្យចាប់ខ្លួនបុរសជាឪពុកតែម្តង។
ក្រោយជនសង្ស័យត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យជាឪពុកខាងលើនេះ មានឈ្មោះ ឈុន រី អាយុ៣៨ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានក្មេងស្រីរងគ្រោះដែលជាកូនបង្កើតមានអាយុ១៤ឆ្នាំ បានមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ឲ្យចាប់ឃាត់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយចោទប្រកាន់ថា ជនសង្ស័យជាឪពុករូបនេះកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីយប់ ខណៈពេលដែលម្តាយ និងយាយមិននៅផ្ទះ ដោយរវល់ទៅលេងផ្ទះបងប្អូនមិនបានត្រឡប់មកវិញ ។
ប្រភពដដែលបន្តថា ហើយពេលនោះ នាងនៅផ្ទះតែ២នាក់ឪពុកប៉ុណ្ណោះ ស្របពេលដែលនាងកំពុងតែដេកនៅលើគ្រែខាងមុខផ្ទះ ស្រាប់តែឪពុករបស់នាងបានមកចាប់នាងពីលើ ហើយបិទមាត់រួចនិយាយថា «កុំស្រែក បើហ៊ានស្រែកនឹងប្រាប់ម៉ែ ហើយគាត់នឹងសម្លា.ប់ចោលមួយពូជ» ក្រោយពីនិយាយរួចក៏ធ្វើសកម្មភាពរំលោ.ភនាងរហូតបានសម្រេចតែម្តង។
ប្រភពដដែលបន្តទៀតថា ហើយនៅក្នុងអំឡុងខែកក្កដានេះ ជនសង្ស័យជាឪពុកតែងតែចាប់នាងរំលោ.ភដល់ទៅ៧លើកមកហើយ។ លុះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ គាត់ (ឪពុក) បានធ្វើសកម្មភាពចាប់រំលោ.ភនាងម្ដងទៀតនៅខាងក្រោយផ្ទះកន្លែងងូតទឹក ។ ដោយស៊ូទ្រាំនឹងទង្វើដ៏អាក្រក់របស់ឪពុកនាងមិនបាន នាងក៏បានទៅប្រាប់ម្តាយរបស់នាង និងនាំនាងមកប្តឹងនគរបាលឲ្យចាប់ខ្លួនឪពុកតែម្តង ។

លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យនោះ គឺជនសង្ស័យមិនព្រមសារភាពពីទង្វើរបស់ខ្លួនទៅលើក្មេងស្រីរងគ្រោះឡើយ ប៉ុន្តែដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានបណ្តឹងពីក្មេងស្រីរងគ្រោះផងនោះ ជនសង្ស័យក៏ត្រូវបានចាប់ខ្លួន រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ។
ម្យ៉ាងវិញទៀត ជនសង្ស័យឈ្មោះឈុន រី នេះ ក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំមកហើយ ពីបទរំលោ.ភលើក្មេងស្រីជាអនីតិជន ហើយទើបតែចេញពីពន្ធនាគារបានរយៈពេល០១ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានកូនបង្កើតអាយុ១៤ឆ្នាំ ប្តឹងចោទប្រកាន់ពីបទចាប់បង្ខំនាងរំលោ.ភ និងគំរាមសម្លា.ប់ចោល ប្រសិនបើរឿងនោះបែកធ្លាយ៕


