ម្ចាស់ផ្ទះមិននៅ ភ្លើងឆេះផ្ទះស្នាក់នៅរបស់កុមារក្នុងមជ្ឍមណ្ឌល ប្រធានមណ្ឌលកុមារមេគង្គ…..

ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងមណ្ឌលកុមារមេគង្គ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល មានករណីអគ្គិភ័យកើតឡើង ដោយភ្លើងឆេះផ្ទះស្នាក់នៅរបស់ ប្រធានមណ្ឌល ថ្ងៃទី១៨ខែមេសាឆ្នាំ២០២០វេលាម៉ោង១៣និង៣០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ។

មូលហេតុ ៖ ឆ្លងចរន្តអគ្គិសនី ពេលម្ចាស់ផ្ទះមិននៅ ។ បណ្តាលឲ្យ ការខូចខាត សំលៀកបំពាក់ សំភារៈប្រើប្រាស់ផ្ទា ល់ខ្លួន និងឆេះ ផ្ទះ ប្រហែង៧០ភាគរយ(ផ្ទះថ្មក្រោម ឈើលើទំហំ ៩ម៉ែត្រគុណនិង៦ម៉ែត្រ )ផ្នែកខាងលើឆេះទាំងស្រុង ។

ក្នុងកច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤រថយន្ត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram