បុរសម្នាក់ភ្ជួរដី ជាន់មីនតោនផ្ទុះ ខ្ទេចត្រាក់ទ័រ…

ភ្នំពេញ៖ បុរសភ្ជួរដីចំការសុខៗ ស្រាប់ជាន់មីនតោនផ្ទុះ ខូចខាតត្រាក់ទ័រទាំងស្រុង តែម្ចាស់គ្មានរងរបួសស្នាមសោះឡើយ ។


លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ មេសានេះថា «ពិតជាសំណាងណាស់ ចំពោះអ្នកបើកបរត្រាក់ទ័រភ្ជួរដី ជាន់ផ្ទុះគ្រាប់មីនតោនសំណល់ ពីសង្គ្រាមខូចខាតត្រាក់ទ័រ ទាំងស្រុង ហើយអ្នកបើកបរគ្មាន រងរបួសស្នាមសោះឡើយ! គ្រោះថ្នាក់នេះកើតឡើងនៅដីចំការប្រជាពលរដ្ឋស្ថិត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ» ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram