សេចក្តីបំភ្លឺករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ …

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា: កន្លងមក ក៏ដូចបច្ចុប្បន្ននេះ មានអ្នកបានលើកឡើងនូវមន្ទិលសង្ស័យ និងបានសាកសួរមកកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អត្តលេខ៦៥៨៨៨ ថាតើបច្ចុប្បន្នកំពុងកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិតមែនឬទេ

ដើម្បីឆ្លើយបំភ្លឺទៅនឹងមន្ទិលសង្ស័យខាងលើពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ នេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ដល់សាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ មិនមែនជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃនោះទេ ដោយលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ត្រូវបានបញ្ចប់មុខតំណែងពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើយោងតាមអនុក្រឹត្យលេខ១១៣១.អនក្រ.តត ស្តីពីការបញ្ចប់មុខតំណែងនាយនគរបាលជាតិ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ក៏ដូចបំភ្លឺជូនអ្នកដែលមានមន្ទិលសង្ស័យ និងបានសាកសួរករណីនេះមកកាន់អគ្គាធិការដ្ឋាន

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram