(ព័ត៌មានបឋម) ខណៈពេលនេះមានក្មេង ស្រី ម្នាក់ អាយុ ១២ឆ្នាំ ត្រូវបាន ទឹកហូរគួចបាត់ខ្លួន នៅរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ ខណៈពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ…

(ព្រះសីហនុ): ហេតុការណ៍នេះកើតឡើងនាវេលាម៉ោងប្រមាណ ០៥:០០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹងនេះភ្លាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះ ផ្ទាល់ ជាមួយមន្រ្តី ជំនាញ និងបុគ្គលិកសង្គ្រោះ ដើម្បីអន្តរាគមន៍ រុករកជួយក្មេងស្រីនេះ ហើយគិតមកត្រឹមម៉ោង០៥និង៣០នាទីល្ងាចថ្ងៃដដែល ប្រតិបត្តិការរុករកកំពុងធ្វើ និងមិនទាន់ដឹងពីជោគវាសនារបស់ក្មេងស្រីរងគ្រោះយ៉ាងណានៅឡើយ ៕


.ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ.!

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram