ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យមើលគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពងចាម…
នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូប។

ខណៈនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់គ្រឿងចក្រចុះកាយដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ ហូរច្រោះ និងជន់លិចផ្លូវ ក៏ដូចជាលំនៅដ្ឋាន និងផលដំណាំរបស់បងប្អូនប្រជាជនយើង និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលក្រោយ។
















