រដ្ឋមន្រ្ដីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីកញ្ញាឯកកម្ពុជា ឆ្នាំ២០២០ ដែលជាការបង្ហាញពីសមត្ថភាពរបស់កម្ពុជានៅ លើឆាកអន្តរជាតិ…

ភ្នំពេញ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំ កម្មវិធី បវរកញ្ញាឯក កម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020) ដែលជាការបង្ហាញពី សមត្ថភាព របស់កម្ពុជានៅលើ ឆាកអន្តរជាតិ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម មហាហង្ស ដឹកនាំបវរ កញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ចំពោះ ការជ្រើសរើសកញ្ញាឯកកម្ពុជា ទាំង ៥ រូប ដែលជាប់ចំណាត់ថ្នាក់ សុទ្ធតែមាន ចំណេះវិជ្ជាខ្ពង់ ខ្ពស់ និងជាមោទនភាពសម្រាប់កម្ពុជាដែលមាននារីមិនត្រឹមតែមានរូបសម្រស់ ស្អាតប៉ុណ្ណោះ 

ទេ ថែមទាំងមានសមត្ថភាពរៀនសូត្របានខ្ពស់ថែមទៀតផងដែរ។ ឯកឧត្ដម បាន បន្ដថា ទាំង នេះ បង្ហាញពីអនាគតល្អរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ជាគោលការណ៍ សំខាន់របស់ក្រសួងព័ត៌មាន គឺការជំរុញលើកកម្ពស់ឱ្យនារីកម្ពុជា នៅគ្រប់ ផ្នែក ទាំងអស់ ក្នុងនោះ រូបសម្រស់ជាទុនមួយ ដែលអាចឱ្យពិភពលោកទទួលស្គាល់ និងស្គាល់ពីភូមិ ខេត្ត កំណើត របស់ខ្លួន។ លោក អ៊ិន សុភិន បានអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែគាំទ្រ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ ដើម្បីឱ្យដំណើរការរៀបចំការប្រកួតជ្រើសរើស កញ្ញា ឯកកម្ពុជា ដំណើរការ ទៅ យ៉ាងល្អ។ លោកបានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីថា សម្រាប់ កញ្ញាឯក ១ រូប ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ដើម្បីទៅចូលរួម ប្រកួតប្រជែង បវរកញ្ញា អន្តរជាតិ MISS GRAND International នាឆ្នាំ ២០២១ នាខាងមុខនេះ នៅក្រៅប្រទេស។

លោក អ៊ិន សុភិន បានឱ្យដឹងទៀតថា កម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ២០២០ (Miss Grand Cambodia 2020) គឺជាកម្មវិធី ដែលបានបើកបង្ហាញភាពអស្ចារ្យរបស់កម្ពុជា ជាមួយនឹង សម្រស់ស្រស់ស្អាត អមដោយភាពឆ្លាតវៃរបស់ស្រ្តីខ្មែរដែល បានចូលរួមប្រកួត ប្រជែងក្នុង ការគ្រងឈុត សម្លៀកបំពាក់ផ្សេងៗជាច្រើន ដែលមានដូចជា ឈុតប្រពៃណីខ្មែរ ឈុតរាត្រី សរមោលសរ ឈុតតំណាងជាតិ និងឈុតហែលទឹក បែបបច្ចឹមប្រទេស។ លោកបានបន្ថែម ថា ក្នុងចំណោម

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram