គួរឲ្យអនិច្ចាដល់កូនតូចដែលលង់ទឹកអូរស្លាប់…
ខេត្តមណ្ឌលគិរីៈនៅវេលាម៉ោង១០និង៣៥នាទីថ្ងៃទី២២ខែតុលាឆ្នាំ២០២០នៅភូមិជ្រៃសែនសង្កាត់មនោរម្យក្រុងសែនមនោរម្យ យោងតាមរបាយការណ៍អធិការក្រុងសែនមនោរម្យ មានករណីបាត់ក្មេងឈ្មោះ សាមុត ពុទ្ធិយុទ្ធភរទប្រុសអាយុ៣ឆ្នាំ
-ឳពុកឈ្មោះចាន់ សាមុត
-ម្តាយឈ្មោះសោម យ៉ារី
-ទីលំនៅសង្កាត់កើតហេតុ

មូលហេតុបាត់:ខណ:ពេលម្តាយនៅមើលជាងធ្វើផ្ទះ ហើយឳពុកក៍បានជិះម៉ូតូទៅយកកូននៅសាលារៀន ក្មេងរងគ្រោះនៅលេងមុខផ្ទះម្នាក់ឯង ។
ក្រោយពីបាត់ រយ:ពេលជាង២ម៉ោងទើបរកឃើញក្មេងលង់ទឹកអូរស្លាប់ចម្ងាយពីផ្ទះប្រមាណ300ម៉ែត្រនៅវេលាម៉ោង១២និង១៥នាទី
សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សូមអ្នកម្ដាយគ្រប់ៗរូបមេត្តាប្រុងប្រយ័ត្នដល់កូនៗដែលនៅតូចដែលមិនទាន់ដឹងអីសោះ។
