ជនខិលខូចលួចដាំដើមកញ្ឆា នៅលើដងភ្នំស្រុកគីរីវង់ ច្រើនណាស់…..

ខេត្តតាកែវ ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោកឈៀង សុន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងលោកព្រហ្ម វាសនា ស្នងការរងទទួលការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកម្លាំងនគរបាល

ទៅបំផ្លាញដាំដំណាំកញ្ឆាខុសច្បាប់នៅលើកំពូលភ្នំខាងជើងដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រៃអំពក ស្រុកគីរីវង់ ។សមត្ថកិច្ចបានឲ្យដឹងថា

ប្រតិបត្តិការនោះ សមត្ថកិច្ចបានកាប់កម្ទេចដុតបំផ្លាញកញ្ឆាចំនួន០៥ទីតាំង នៅលើផ្ទៃដីដាំដុះសរុប ១ ៩៧៥ ម៉ែត្រការ៉េ ថែមទាំងបានបំផ្លាញអាងស្តុកទឹកចំនួន០៧ផងដែរ។

ចំណែក ម្ចាស់ដើមកញ្ឆាទាំងនោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួននាំខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram