រថយន្តដឹកដីបើកលឿនដល់ផ្លូវកោងមិនបង្អង់ល្បឿនបណ្តាលឲ្យក្រឡាប់ចាក់ដីចោលពេញផ្លូវ…..


ភ្នំពេញ : រថយន្តដឹកដីបើកលឿនចំណុចផ្លូវកោងក្រឡាប់ផ្ងារ ចាក់ដីចោលរាយប៉ាយពេញផ្លូវ កាលពី វេលាម៉ោង ៧និង ៣០នាទីយប់ ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ ២០២០ត្រង់ចំណុចផ្លូវជាតិ លេខ ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ ។


រថយន្តបង្កម៉ាកនីសាន់ ជាប្រភេទរថយន្តដឹកដីដែលមាន ពណ៌ក្បាលខៀវបៃតង ពាក់ស្លាក លេខចង្កូតស្ដាំ PP.0045បើកបរដោយបុរស ម្នាក់។


ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយក៏បានពិនិត្យឃើញថារថយន្តនេះមិនបង្កឲ្យខូចខាត

ទ្រព្យសម្បត្តិរដ្ឋឬក៏ខូចខាតទ្រព្យសម្បត្តិអ្នកដទៃក៏បានសម្រេចចិត្តឲ្យខាងភាគីរថយន្តកើបដីចេញនិងឲ្យស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram