ចាប់ខ្លួនបុរសជាប្តីវៃប្រពន្ធបែកក្បាលដេរ៣ថ្នេរ នៅស្រុកលំផាត់…..

ខេត្តរតនគិរី÷បុរសម្នាក់ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា វាយប្រពន្ធបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បង្កហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានទី៤ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ មាស ពៀ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។

រីឯជនរងគ្រោះប្រពន្ធឈ្មោះ ព្រំ ចាន់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់ក្បាលដេរ៣ថ្នេរ
ហើយអ្នកទាំង២មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram