វេជ្ជបណ្ឌិតហាមផឹកស្រាដាច់ខាតមុនចាក់វ៉ាក់សាំង ហើយត្រូវទទួលទានអាហារជីវជាតិ និងទឹកឲ្យគ្រប់គ្រាន់…
ខណៈពេលដែលនីតិវេជ្ជសាស្ត្រមួយចំនួន តម្រូវឲ្យអ្នកជំងឺតមអាហារមុនចាក់វ៉ាក់សាំង ប៉ុន្តែអ្នកជំនាញបានណែនាំថាមនុស្សគ្រប់គ្នាគួរតែបរិភោគអាហារនិងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចាក់ចាក់វ៉ាក់សាំងកូវីដ លើកលែងតែពិសាស្រា។

វេជ្ជបណ្ឌិត Katie Markley ជាគ្រូពេទ្យថែទាំបឋមនៅមជ្ឈមណ្ឌលថែទាំបឋម UCHealth Primary Care–Hilltop បាននិយាយថា ” ការទទួលទានអាហារមុនពេលចាក់វ៉ាក់សាំង អាចជួយមនុស្សដែលធុញថប់ប្រែជាអារម្មណ៍ល្អឬមនុស្សដែលមានប្រវត្តិធ្លាប់ដួលសន្លប់ ខណៈពេលដែលការទឹកផឹកមានសារៈសំខាន់ការពារការខះជាតិទឹកក្នុងរាងកាយ។

ដោយឡែកវេជ្ជបណ្ឌិត Allison Weinmann អ្នកឯកទេសខាងជំងឺឆ្លងនៃប្រព័ន្ធសុខាភិបាល Henry Ford បាននិយាយដែរថា ”នៅយប់មុនពេលចាក់វ៉ាក់សាំងត្រូវប្រាកដថាបានគេងលក់ស្កប់ស្កល់និងបរិភោគអាហារមានជីវជាតិដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់យើងធ្វើការឲ្យអស់ពីសមត្ថភាព”។ កុំផឹកគ្រឿងស្រវឹងនៅយប់មុនពេលចាក់ព្រោះមនុស្សខ្លះវិវត្តទៅជាក្អួតចង្អោរឬខ្វះជាតិទឹកនិងរោគសញ្ញាមិនល្អដូចជាប្រតិកម្មអាឡ័កស៊ី។ ប្រសិនបើការណាត់ជួបនៅម៉ោងបាយយើងគួរញ៉ាំនិងផឹកទឹកមុន កុំចាក់ថ្នាំក្នុងពេលពោះកំពុងឃ្លានឬស្រេកទឹកឲ្យសោះ។

វេជ្ជបណ្ឌិត Blanka Kaplan អ្នកជំនាញខាងប្រតិកម្មអាឡ័កស៊ីចំពោះកុមារ នៅញូវយ៉កបានប្រាប់ថាដែរថា ស្រាអាចបង្កើនល្បឿនប្រតិកម្មអាឡ័កស៊ី។ ដោយសារយើងមិនទាន់ដឹងច្បាស់អំពីឥទ្ធិពលនៃជាតិអាល់កុលលើប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងកូវីដ ខ្ញុំសូមណែនាំឲ្យមនុស្សគ្រប់គ្នាគួរចៀសវាងការផឹកស្រា ២៤ ម៉ោងមុននិងក្រោយពេលចាក់វ៉ាក់សាំង” ៕

