ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវ .ស. ម្លា .ប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេបាញ់ ចំ ភ្នែក…

យោធាមីយ៉ាន់ម៉ា បាន. ស. ម្លា .ប់ .រង្គាលបាតុករជាង១០០នាក់ ដោយក្នុងនោះរួមមានទាំងកុមារាអាយុ៥ឆ្នាំម្នាក់ផងដែរ នៅពេលកងទ័ព បានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។


ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋបានព្រមានកាលពីថ្ងៃសុក្រថា ក្រុមបាតុករនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។


ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុង Yangon, Mandalay និងទីក្រុងផ្សេងទៀត ប្រឆាំងនឹងការព្រមានដែលថា ពួកគេអាចត្រូវបានគេបាញ់ ខណៈឧត្តមសេនីយ៍របស់ប្រទេសនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។


ការស្លាប់កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនជនស៊ីវិលដែលគេរាយការណ៍ថា ត្រូវបានសម្លាប់កើនដល់ជិត៤០០នាក់។
ក្មេងប្រុសម្នាក់ ដែលត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា មានអាយុត្រឹម៥ឆ្នាំ គឺស្ថិតក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបាន. ស. ម្លា. ប់ .នៅក្នុងទីក្រុង Mandalay។អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ទារកអាយុ១ឆ្នាំម្នាក់ ត្រូវគេ បាញ់ គ្រាប់ កាំ ភ្លើង ជ័រ ចំភ្នែក។


សាក្សីម្នាក់បាននិយាយថា មនុស្សចំនួន៣នាក់ រួមទាំងបុរសម្នាក់ដែលលេងក្នុងក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំផងដែរ ត្រូវបាន ស ម្លា ប់ ក្នុងការតវ៉ាមួយនៅសង្កាត់ Insein នៃទីក្រុង យ៉ាំងហ្គោន។


លោក Thu Ya Zaw នៅតំបន់ Myingyan បាននិយាយថា ពួកគេកំពុង ស ម្លា ប់ យើងដូចជាសត្វចាបឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់យើងក៏ដោយ។ យើងនឹងបន្តធ្វើបាតុកម្មដោយមិនគិតអ្វីទាំងអស់។ យើងត្រូវតែតស៊ូរហូតដល់យោធាដួលរលំ”។
ការ ស ម្លា ប់ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាង១០០នាក់ ដោយយោធាមីយ៉ាន់ម៉ា នៅក្នុងថ្ងៃបង្ហូរដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានបង្កឲ្យមានកំហឹងទូទាំងពិភពលោកនិងការអំពាវនាវ ឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងឡើង។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការ ស្លា ប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram