ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវ ស ម្លា ប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេ បាញ់ ចំភ្នែក…
យោធាមីយ៉ាន់ម៉ា បានសម្លាប់រង្គាលបាតុករជាង១០០នាក់ ដោយក្នុងនោះរួមមានទាំងកុមារាអាយុ៥ឆ្នាំម្នាក់ផងដែរ នៅពេលកងទ័ព បានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋបានព្រមានកាលពីថ្ងៃសុក្រថា ក្រុមបាតុករនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុង Yangon, Mandalay និងទីក្រុងផ្សេងទៀត ប្រឆាំងនឹងការព្រមានដែលថា ពួកគេអាចត្រូវបានគេបាញ់ ខណៈឧត្តមសេនីយ៍របស់ប្រទេសនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។

ការ ស្លា ប់ កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនជនស៊ីវិលដែលគេរាយការណ៍ថា ត្រូវបាន ស ម្លា ប់ កើនដល់ជិត៤០០នាក់។
ក្មេងប្រុសម្នាក់ ដែលត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា មានអាយុត្រឹម៥ឆ្នាំ គឺស្ថិតក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបាន ស ម្លា ប់ នៅក្នុងទីក្រុង Mandalay។អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ទារកអាយុ១ឆ្នាំម្នាក់ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រ ចំភ្នែក។

សាក្សីម្នាក់បាននិយាយថា មនុស្សចំនួន៣នាក់ រួមទាំងបុរសម្នាក់ដែលលេងក្នុងក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំផងដែរ ត្រូវបានសម្លាប់ក្នុងការតវ៉ាមួយនៅសង្កាត់ Insein នៃទីក្រុង យ៉ាំងហ្គោន។

លោក Thu Ya Zaw នៅតំបន់ Myingyan បាននិយាយថា ពួកគេកំពុង ស ម្លា ប់ យើងដូចជាសត្វចាបឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់យើងក៏ដោយ។ យើងនឹងបន្តធ្វើបាតុកម្មដោយមិនគិតអ្វីទាំងអស់។ យើងត្រូវតែតស៊ូរហូតដល់យោធាដួលរលំ”។

ការសម្លាប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាង១០០នាក់ ដោយយោធាមីយ៉ាន់ម៉ា នៅក្នុងថ្ងៃបង្ហូរដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានបង្កឲ្យមានកំហឹងទូទាំងពិភពលោកនិងការអំពាវនាវ ឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងឡើង។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការ ស្លា ប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន




