សមត្ថកិច្ចឡើងភ្នំកម្ទេចកញ្ឆាលួចដាំ៨ ទីតាំង…

កម្លាំងជំនាញ អធិការដ្ឋានស្រុកគិរីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ កាលពីថ្ងៃទី ១៧ ខែមីនា បានឡើងភ្នំរុករក កាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់បានចំនួន០៨ទីតាំងអាងស្តុកទឹក០១នៅចំណុចខ្នងភ្នំដុបខាងលិចប្រាសាទបាយ៉ង់កោ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ៩៧៥ម៉ែត្រការ៉េ។


កន្លងមកសមត្ថកិច្ចធ្លាប់បានចុះកាប់បំផ្លាញចោលរាប់មិនអស់រហូតមានការចាប់ខ្លួនអ្នកដាំជាច្រើននាក់ផងដែរតែជនខិលខូចនៅតែបំពាន។
បច្ចុប្បន្នក្រោយរុករកឃើញដំណាំកញ្ឆាខុសច្បាប់ទាំងប៉ុន្មានត្រូវបានកម្លាំងជំនាញកាប់ដុតបំផ្លាញចោលនិងកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram