រដ្ឋបាលខណ្ឌចំការមន បានចូលរួមសហការជាមួយក្រុមការងារក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ…
និងណែនាំវិធានសុវត្ដិភាពទេសចរណ៍ នៅតាមភោជនីយដ្ឋានចំនួន ០៥ទីតាំង និងហាងកាហ្វេចំនួន ០១ទីតាំង នៅក្នុងសង្កាត់ទន្លេបាសាក់

នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចូលរួមសហការជាមួយក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម គួច បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ និងណែនាំវិធានសុវត្ដិភាពទេសចរណ៍ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមភោជនីយដ្ឋានចំនួន ០៥ទីតាំង និងហាងកាហ្វេចំនួន ០១ទីតាំង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួមមាន៖

-ភោជនីយដ្ឋាន ង៉ន

-ភោជនីយដ្ឋាន អេលមិន

-ភោជនីយដ្ឋាន TOPAS

-ភោជនីយដ្ឋាន ប្រោនព្រះនរោត្តម

-ហាងកាហ្វេ KOI

-ភោជនីយដ្ឋាន ម្លិះ










