វី ឌីណែត ជំងឺធ្វើទុក្ខខំលេបបាយទាំងទឹកភ្នែក ម្តាយវិញកាន់តែធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់…
តារាចម្រៀង វី ឌីណែត ទោះបីស្ថានភាពព្យាបាលមានភាពធូរស្រាលច្រើន តែនាងក៏ជួបការលំបាកច្រើនដែរ ដោយសារការធ្វើទុក្ខជំងឺ។
តារាចម្រៀងហង្សមាស ដែលកំពុងព្យាបាលជំងឺកូវីដបានថ្លែងពីស្ថានភាពពេលនេះធូរស្បើយច្រើនហើ យក៏អរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ។ តារាចម្រៀងរូបនេះប្រាប់ថា អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វើឲ្យខ្ពើមបាយដល់ម៉ោងញ៉ាំបាយម្ដងៗ ត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន។

ដោយខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ខំរាំផងអីផង ហើយត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងណាក៏ដោយដើម្បីទប់ទល់ជំងឺនិងថ្នាំ។ នាងក៏បង្ហាញក្តីបារម្មមួយទៀត ក្រោយដឹងថា គ្រួសារនាងដែលមានម្តាយ និងប្អូនស្រីក៏ឆ្លងជំងឺកូវីដ ១៩ ដែរ។ នាងប្រាប់ថា អ្វីដែលគួរបារម្មពេលនេះគឺប្អូនស្រីពៅរបស់នាងក៏វិជ្ជមានកូវីត19 ហេីយគេងនៅពេទ្យម្នាក់ឯងទៀត។ ម៉ាក់របស់នាងទៀត ជំងឺធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។
ក្រៅពីខំតស៊ូជម្នះព្យាបាល នាងក៏អរគុណដល់អ្នកគាំទ្រ ហើយក៏សូមអរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលក្រុមគ្រួសារនាងមកដល់ពេលនេះ៕
