អភិបាលខេត្តកំពង់ធំ ណែនាំពលករត្រឡប់មកពីថៃ អនុវត្តគោលការណ៍ក្រសួងសុខាភិបាល…

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានពន្យល់ណែនាំអំពីវិធានការសុខាភិបាល ព្រមទាំងផ្សព្វផ្សាយការផាកពិន័យជាសាច់ប្រាក់ ស្ដីពីច្បាប់ល្មើសវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដល់ពលករទើបមកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។


នាឱកាសនេះ លោក សុខ លូ បាននាំយកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខដោយក្តីនឹករឭកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពលករ ក្រុមគ្រូពេទ្យ មន្ត្រីប្រចាំការ និងកងកម្លាំងទាំងអស់ ដែលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ និងសុខុមាលភាព របស់ពលករដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ។


ជាមួយគ្នានោះ អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់បំផុតចំពោះពលករដែលបញ្ចប់ធ្វើចត្តាឡីស័កហើយលទ្ធផលអវិជ្ជមាន នៅពេលត្រឡប់ទៅផ្ទះវិញ ក៏ដូចជាកំពុងបន្ដធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ក្នុងមូលដ្ឋានរបស់ខ្លួន ហើយពលករមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះជាដើម ឲ្យហ្មត់ចត់ច្បាស់លាស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram