ករណី​អួល​បាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់….

បាត់បង់ជីវិតដោយសារតែអួលបាយ ជារឿងគួរឱ្យអាណិតបំផុត សូមបងប្អូនមេត្តាប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ…!!!
-នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២០,វេលាម៉ោង​ ១១: ០០នាទី​នៅ​ក្នុង​រោងចក្រ​ កាត់ដេរ​​ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិ​អំពិលលេី​ ឃុំអំពិល ស្រុកកំពង់សៀម​

ខេត្ត​កំពង់ចាម​ មាន​ករណី​អួល​បាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់​ជនរងគ្រោះមាន​ឈ្មោះ​ ណៃ​ រដ្ឋា​ ភេទស្រី​ អាយុ​ ៤១ ឆ្នាំ​ ខណ:ពេលកំពុងហូបបាយ​ នៅក្នុង​អគាររោងចក្រ។ពេល​ភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នា​យកគាត់មកពេទ្យដែល​ប្រចាំការក្នុង​

រោងចក្រ​ ពេល​យកមកដល់ពេទ្យដែលប្រចាំការបាន​បញ្ជូនមកពេទ្យខេត្ត​កំពង់ចាម​ ពេល​មក​ដល់​ពេទ្យ​ កំពង់ចាម ជនរងគ្រោះបានស្លាប់​បាត់ទៅហេីយនិង​បាន​ដឹក​បន្តទៅផ្ទះនៅ​ភូមិ​កោះ​ប្រាក់​​ ឃុំ​កោះ​ទន្ទឹម​ ស្រុកកំពង់សៀម​.​

ខេត្ត​កំពង់ចាម​ ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram