ឯកឧត្តមគួច ចំរើន ទទួលជួបប្រតិភូសមាគមចិនផ្នែកផ្គត់ផ្គង់សម្ភារៈពន្លត់អគ្គិភយ័….
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ទទួលជួបប្រតិភូសមាគមចិនផ្នែកផ្គត់ផ្គង់សម្ភារៈពន្លត់អគ្គិភយ័
ក្នុងពេលដែលសមាគមនេះនាំយកម៉ូតូសម្រាប់ប្រតិបត្តិការពន្លត់អគ្គិភយ័ចំនួន៥គ្រឿងជូនរដ្ឋបាលខេត្ត ប្រើប្រាស់ក្នុងខេត្ត
និងត្រៀមឧបត្ថម្ភម៉ូតូផ្នែកបាញ់ថ្នាំសម្លាប់មេរោគចំនួន៥គ្រឿងទៀតនៅពេលបន្ទាប់។ ក្នុងឱកាសនោះក៍មានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ដែលបានសម្របសម្រួលក្នុងការផ្តល់ជំនួយនេះផងដែរ ។ ម៉ូតូទាំង៥គ្រឿងនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ
ក៍បានប្រគល់បន្តជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃដដែលនេះដែរ ។







