រថយន្ដបុកជាមួយម៉ូតូធំបណ្ដាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

រថយន្ដបុកជាមួយម៉ូតូធំបណ្ដាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងហេតុខណ:ដែលរថយន្តហាយឡែនឌ័របើកបរមិនប្រកាន់ស្តាំជ្រុលមកបុកម៉ូតូធំចំពីមុខពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី១១ខែ មេសា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថានៅមុខពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN-4540 ធ្វើដំណើរពីទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុ ខាងលើក៏រ៉េចង្កូតមកខាងឆ្វេងចូលមកផ្លូវខាងម៉ូតូក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកអ៊ឹមស្លាស ពណ៌បៃតងចាស់គ្មាន ផ្លាកលេខ

ចំពីមុខទិសដៅពីលិចទៅកើតបញ្ជ្រាស់ទិសគ្នា បើកបរដោយឈ្មោះ វ៉ន សាម៉ី ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ ។

បន្ទាប់ពីបង្ករហេតុអ្នកបើកបររថយន្ដឈ្មោះ អ៊ុយ សួរ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង គ្មានរបួសស្នាមបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ ម៉ូតូ និងរថយន្ដបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram