សាំងចុះថោកលែងដឹកសាំងដឹកឈើម្តងតែគេចមិនរួចពីប៉េអឹមខេត្តសៀមរាបដដែល…

ខេត្តសៀមរាប៖ ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីទែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។
ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ការបង្ក្រាបនេះដឹកនាំដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោងស៊ីតែន ស្លាកលេខភ្នំពេញ 3C-2859 ពណ៌ស ឆ្នូត ក្រហមខៀវ។

បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញពីខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់។ ក្រោយពីធ្វើការត្រួតពិនិត្យ ឃើញប្រភេទឈើដុំមួយចំនួន។

បច្ចុប្បន្នរថយន្តនិងឈេីខាងលើ បានប្រគល់អោយរដ្ឋបាលព្រៃឈើ បន្ទាយស្រី ររក្សាទុករហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះសមត្ថកិច្ចធ្វើការវាស់វែងនឹងរាប់ចំនួនដុំឃើញថាមានចំនួន៩គីប២ផ្លាន៧១សរុប២១២ដុំ៕ព័ត៌មាន Update

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram