ប្រេីស្ទីលថ្មី​បង្កប់ក្នុងទ្រុងឡានធុនធំឆ្លងខេត្តសមត្ថកិច្ចចាប់ជាប់៤៨នាក់…..

-នៅវេលាម៉ោង១៧.៣០នាទីថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២០​ ​កម្លាំង​ អ.ហ​ ស្រុកកំពង់សីលា​ នឹងកម្លាំង​ អ.ហ​ ស្នាក់ការសន្តិសុខ​៤០២​ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាព​រដ្ឋបាលស្រុកកំពង់សីលា

ប្រចាំការចំណុចគីឡូម៉ែត្រ​លេខ​ ១៤១​ចំណុចផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤៨)​ ក្នុង​ភូមិ​ចំការហ្លួង​ ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះសីហនុ​ ជាប់ព្រំប្រទល់ជាមួយ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង បានធ្វេីការឃាត់រថយន្តធុនធំទ្រុង​ ​ធ្វេីដំណេីរពីស្រុកបរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ ទៅកាន់​ខេត្តកោះកុង​

ដែលបានលួចដឹកបង្កប់កម្មករ​ក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់)​ ក្រោយពីឃាត់កងកម្លាំង​បានធ្វេីការណែនាំអោយពួកគាត់នាំគ្នាជិ:ឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ​ ដោយកម្លាំង​ អ.ហ​

បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram