ស្ត្រីជួញដូរគ្រឿងញៀនពីរនាក់ត្រូវនគរបាលស្រុកបាទីឃាត់ខ្លួន…

នគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រីពីរនាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមនឹងវត្ថុតាងមួយចំនួន។


ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយករណី នៅចំណុចភូមិតានុប ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្នុងនោះស្ត្រីជាជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ គង ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី និងឈ្មោះ ហង្ស នីតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀន១០កញ្ចប់តូច ធំ១កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿងផងដែរ។


បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការទៅតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram