បន្តសវនាការលើរឿងក្ដីក្រុមញុះញង់បង្កឲ្យមានភាពវឹកវរ…

នៅព្រឹកថ្ងៃអង្គារទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការបន្តលើសំណុំរឿង «ក្រុមយុវជនខ្មែរថាវរៈ » ចំនួន១០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ។

ជនត្រូវចោទទាំង១០នាក់ដែលតុលាការកាត់ទោសរួមមានឈ្មោះ.
១ លោក កើត សារ៉ាយ អាយុ២៨ឆ្នាំ ជាអតីតសង្ឃ ។
២ ទុំ វុទ្ធី ហៅ ជុំ វុទ្ធី អាយុ៤១ឆ្នាំ ។
៣ ឈ្មោះ មាន ព្រហ្មមុនី អាយុ៣៤ឆ្នាំ ។
៤ ឈ្មោះ មួង សុភក្ត្រ័ អាយុ២៥ឆ្នាំ ។
៥ ឈួ ផេង អាយុ ៤៤ឆ្នាំ ។
៦ ឈ្មោះ ហ៊ុន វណ្ណៈ អាយុ៣៤ឆ្នាំ ។
៧ ឈ្មោះ គង់ សំអាន អាយុ៦៨ឆ្នាំ ។
៨ ឈ្មោះ ឡា ថាវី អាយុ២៨ឆ្នាំ ។
៩ ឈ្មោះ ឈឿន ដារាវី ភេទស្រី ។
១០ ឈ្មោះ អេង ម៉ាឡែ ភេទស្រី ។
តុលាការបានចោទប្រកាន់ បុរស ស្ត្រីទាំង១០នាក់ « ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » តាមមាត្រា២៨, មាត្រា៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។


ខណៈពេលតុលាការកំពុងសវនាការរឿងក្ដីនេះ នៅត្រង់ចំណុចក្រោមដើមពោធិ៍ក្នុងស្តាតអូឡាំពិក មានសកម្មជនដីធ្លីSOSម្នាក់ឈ្មោះច្រាយ នីម បានមកឃ្លាំមើលសកម្មភាពសមត្ថកិច្ចដែលរក្សាសន្តិសុខនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram