ពលករលួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១សហការជាមួយកម្លាំងយោធាកងពលលេខ៥១នៅវេលាម៉ោង២ និង២៥នាទីទៀបភ្លឺមានថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនប្រជាពលរដ្ឋជាពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ចំនួន៣នាក់ រួមមាន ១.ឈ្មោះភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះកេត ហំ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត។ ៣.ឈ្មោះត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។


អ្នកទាំង៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញនៅមាត់អូរព្រំដែនចំណុចរោងម៉ាស៊ីនក្រុមហ៊ុនគ្រែនដាយម៉នស៊ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនធ្វើការអបរំ។បន្ទាប់ពីធ្វើការអប់រំលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ ចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីទោឈិន ឈាង មេបញ្ជាការរងទទួលទិសបញ្ជូនពលករខ្មែរទាំង៣នាក់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ក្នុងភូមិក្បាលស្ពាន២ សង្កាត់. ក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram