នគរបាលខណ្ឌឬស្សីកែវ តាមចាប់ចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ…

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលលួចម៉ូតូរបស់ជនរងគ្រោះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ស្ថិតនៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនរយៈជាង ១០ថ្ងៃ។ជនសង្ស័យរូបនេះ ត្រូវបាននគរបាលចាប់ខ្លួននៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្រុមទី៥ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១។


លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ៖«ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការរាយការណ៍ ពីជនរងគ្រោះ ទាក់ទងទៅនឹងករណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ មក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ឲ្យកម្លាំងជំនាញស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថៃ្ងទី២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរ បាលរដ្ឋបាលទួលសង្កែ២ និងជំនាញ នៃអធិការខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចក្រុមទី៥ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ដែលធើ្វសកម្មភាពលួចម៉ូតូខាងលើនេះបានហើយ»។


បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសួរចម្លើយ និងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុ បានទទូចឲ្យសមត្ថកិច្ចជួយបិទទីតាំងលួចបើកហ្គេម ដោយសារបញ្ហានេះហើយទើបបណ្តាលឲ្យមានបទល្មើសលួចកើតឡើង។រាល់ថ្ងៃរាល់យប់ តែងតែមានក្រុមក្មេងស្ទាវខ្លះជក់ថ្នាំបានចូលទៅលេងហ្គេមទីនោះ ហេតុដូច្នេះហើយទើបពួកគេប្រព្រឹត្តបទល្មើសនៅពេលចាញ់ហ្គេមម្តងៗ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram