ម៉ូតូបុកគ្នានៅខ័ណ្ឌសែនសុខស្លាប់ម្នាក់របួសធ្ងន់ម្នាក់…

ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ខណដែល ម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ២គ្រឿងបុកគ្នា កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា៖ ម៉ូតូបង្កទាំង២គ្រឿងនោះគឺមានម៉ូតូម៉ាក ស្កុបពី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1A-9479 ហើយម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ1CR-1903។ មុនពេលកើតហេតុឃើញម៉ូតូ ស្កុបពី ឆ្លងផ្លូវពីលិចទៅកើត ខណ:ពេលកំពុងឆ្លងក៏ស្រាប់តែលេចម៉ូតូ ១គ្រឿងទៀត បើកពីជើងទៅត្បូង មកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់បោកក្បាលនឹងខឿនផ្លូវស្លាប់មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram