មានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទៅលើការបណ្តែតបណ្តោយអោយ ទីតាំងល្បែង នៅតែបន្តសកម្មភាពខុសច្បាប់…
កាលពីថ្ងៃទី០៣ ខែ កុម្ភ: ឆ្នាំ ២០២០ ដោយមានការផ្តល់ព័ត៍មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងដែលមាន ការលេងនៅល្បែងស៊ីសងនោះផ្ទាល់ សុំមិនបញ្ចោញឈ្មោះ បានផ្ញើរនូវ Vidoe ពីសកម្មភាពនៅកន្លែងដែលមាន
ការលេងនៅល្បែងស៊ីសង ប្រាប់ដល់អង្គភាព សារព័ត៍មាន CPNS NEWS ថា មានការបើក នៅល្បែងស៊ីសង ដែលមាន ដូចជា ឆ្នោត ល្បែងភ្នាល់គ្នាតាម Online ក្នុងនោះក៏មានប្រើប្រាស់នៅ គ្រឿងញៀន ដែលជាហេតុនាំអោយមានភាព អណាធិបតេយ្យនៅទីនោះផង នឹងបង្កអោយមានភាពអសន្តិសុខ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅជិតទីកន្លែងនោះផ្ទាល់។
នៅក្នុងសង្កាត់តែមួយមានបើកច្រើនទីតាំងដូចជា : ទីតាំងផ្ទះលេខ26 ផ្លូវ474 សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រួមទាំងមានទីតាំងមួយចំនួនទៀតដូចជា ផ្ទះលេខ 196E0 ផ្លូវលេខ 105, ផ្ទះលេខ 33CE0 ផ្លូវលេខ 432, ផ្ទះលេខ 1A ផ្លូវលេខ 99 ។ ដោយមើលឃើញថាពុំមានអាជ្ញាធរ ចុះមកអន្តរាគមន៍ ហើយបណ្តែតបណ្តោយអោយ ទីតាំងនោះ នៅតែបន្តសកម្មភាពខុសច្បាប់ដ៏ដែរ។
អាស្រ័យហេតុនេះហើយ ធ្វើអោយប្រជាពលរដ្ឋមានការ មិនពេញចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរ នឹងមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទៅលើអាជ្ញាធរ ក្នុងមូលដ្ឋាន ថាអសមត្ថភាពក្នុងការអនុវត្តន៍ច្បាប់។
រូបភាពខាងក្នុង បញ្ជាក់ពីសកម្មភាពល្បែងស៊ីសង





