លោកឧត្តម សេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចូលរួមចែករំលែកបទពីសោធន៍ជាក់ស្តែងទៅមន្ត្រីនគរបាល១៤នាក់……
លោកឧត្តម សេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការអញ្ចើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សុង លី
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។នៅព្រឹកថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០ បានអញ្ជើញធ្វើបឋកថា ចែករំលែកបទពិសោធន៍ការងារជាក់ស្តែង
និតិវិធីព្រហ្មទណ្ឌជូនដល់និស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់ដែលរៀននៅ
មហាវិទ្យាល័យតម្រួតប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កំពុងបំពេញទស្សនៈកិច្ចសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ការងារនៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើនិក្ខេបបទបញ្ចប់វគ្គសិក្សា។










