នាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក Kevin Johnson ប្រកាសចូលនិវត្តន៍ ក្រោយបម្រីការអស់រយៈពេល១៣ឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Kevin Johnson នឹងចូលនិវត្តន៍ បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។
ការស្វែងរកអ្នកស្នងតំណែងនាយកប្រតិបត្តិថ្មី កំពុងដំណើរការ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលរបស់ Starbucks ផ្ទាល់ ខណៈលោក Howard Schultz នឹងត្រលប់មកធ្វើនាយកប្រតិបត្តិបណ្តោះអាសន្នរហូតដល់មានអ្នកដឹកនាំថ្មី។
គួរបញ្ជាក់ថា លោក Kevin នឹងផ្លាស់ប្តូរពីមុខតំណែងបច្ចុប្បន្នរបស់លោក នៅថ្ងៃទី ៤ខែមេសា ឆ្នាំ២០២២ ដោយនឹងបន្តធ្វើជាទីប្រឹក្សាពិសេស និងធ្វើការជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរហូតដល់ខែកញ្ញា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram