នៅព្រឹក ថ្ងៃច័ន្ទ ទី២ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តធុនធំដឹងថ្មមួយគ្រឿង……
ខេត្តព្រះសីហនុ៖តៃកុងរថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ៩៦ កែងនឹងផ្លូវ ៥០ ម៉ែត្រ នៅភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា មានរថយន្តធុនធំប្រភេទសណ្ដោងដឹកថ្មបានធ្វើដំណើរពីផ្លូវជាតិលេខ៤(អាឡាំងឌីឡុង) ឆ្ពោះទៅអូរត្រេះ លុះមកដល់ចំណោតដែលជាកន្លែងកើតហេតុ រថយន្តខាងលើបើកវ៉ាជែងនឹងម៉ូតូកង់បី(passapp) ដែលមានទិសដៅស្របគ្នា រួចក៏វ៉ាក់អើនឹងរថយន្តធុនធំមួយគ្រឿងទៀតដែលមានទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយទៅបុកម៉ូតូDream ១គ្រឿង នឹង បន្តទៅបុកលូដាក់នៅចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសដែលជាអ្នកបើកបរកៀបជាប់នឹងកាប៊ីននោះតែម្ដង។
បន្ទាប់ពីឃើញហេតុការណ៍នោះមកប្រជាពលរដ្ឋបានជួយសង្គ្រោះដោយទាញបុរសនោះចេញពីកាប៊ីនរថយន្ត មិនបានប៉ុន្មានក៏ស្លាប់បាត់បង់ជីវិតនៅទីតាំងកន្លែងកើតហេតុតែម្តង។
គួរបញ្ជាក់ផងដែរថា បុរសបើករថយន្តធំមានឈ្មោះ ហុង វ៉ាន់នី ភេទប្រុស អាយុ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បើកបររថយន្តសណ្ដោងដឹកថ្ម ពណ៌ស-ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A-1505 (ស្លាប់)។
រីឯជនរងគ្រោះបើកបរម៉ូតូ Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-5545 មានឈ្មោះ វល័ក្ខ ស្រុកកំណើតនៅ ព្រៃវែង រងរបួសស្រាល ។
ក្រោយកើតហេតុនគរបាលចរាចរណ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើការវាស់វែងតាមនីតិវិធី។
បច្ចុប្បន្នសពជនរងគ្រោះរក្សារទុកនៅពេទ្យមិត្តភាពឃ្លាំងលើ រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





