ស.ស.យ.ក ស្រុកពេជ្រាដា ចុះផ្សព្វផ្សាយអំពីវិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការចាំបាច់របស់ក្រសួងសុខាភិបាល….

ខេត្តមណ្ឌលគិរី÷ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្ត និងលោក អភិបាលស្រុកពេជ្រាដា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ាន សាងអន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពេជ្រាដា និងសហការី បាននាំយកសម្ភារមួយចំនួនរបស់ស.ស.យ.ក ខេត្ត រួមមានះ ម៉ាស់១០ប្រអប់,សាប៊ូដុំ១២ដុំ បដាទំហំ១,៣mX៤m ចំនួន៤ផ្ទាំង ទៅផ្តល់ជូន សសយក ឃុំពូជ្រៃ ផ្តល់ជូនក្រុមការងារស.ស.យ.ក ឃុំពូជ្រៃ ដើម្បីយកទៅប្រើប្រាស់ ក្នុងការចុះផ្សព្វផ្សាយអំពីវិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅមូលដ្ឋានឃុំពូជ្រៃ ស្រុកពេជ្រាដា។

នាឱកាសនោះ ក្រុមការងារស.ស.យ.ក ស្រុក និងឃុំ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការចាំបាច់នានារបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា និងបានចុះសួរសុខទុក្ខលោកពូម្នាក់ ជាជនពិការ ដោយសារជំងឺឡើងសម្ពាធឈាមម្នាក់ ដោយបាននាំយកថវិកាចំនួន៣៥០,០០០៛ ម៉ាស់០១ប្រអប់ និងសាប៊ូដុំ០៦ដុំ ផ្តល់ជូនគាត់ផងដែរ៕

សូមអរគុណសម្រាប់ការយកចិត្តទុក្ខដាក់របស់បងប្អូន និងការចូលរួមជាមួយរាជរដ្ឋាភិបាលលើវិធានការ ការពារនូវជំងឺកូវិដ ១៩ទាំងអស់គ្នា! ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram