-លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ នាំយកអំ ណោយសម្តេចក្រឡាហោម ស ខេង ផ្តល់ជូនមន្រ្តីនគរបាលជាស្ត្រីចំនួន ២៣នាក់ក្នុងអង្គភាព…
ខេត្តបាត់ដំបង,÷ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ នេះនៅក្រោយ ពេលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេងនិង លោក ជំទាវ តាមរយៈក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងដែលមានឯកឧត្តម ខាន់ ម៉ាណេរ ជា ប្រធានរួចមក និងអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានយកអំណោយ ទៅចែកជូនដល់មន្រ្តីនគរបាលជាស្ត្រីកំពុងបម្រើការងារក្នុងអង្គភាពចំនួន២៣នាក់។

មានមតិក្នុងពិធីនេះលោកអធិការបានថ្លែងថា ក្នុងរយៈពេលកន្លងទៅក៏ដូចក្នុងពេលបច្ចុប្បន្នកងកម្លាំងនគរបាល បានខិតខំបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយមិនគឹតពីការ លំបាកនឿយហត់ យប់ថ្ងៃអ្វីឡើយ ហើយក្នុង នោះ ស្រ្តីជានគរបាលបានចូលរួមយ៉ាងសកម្មក្នុងតួនាទីនិងភារកិច្ចនេះ ។

ដោយមើលឃើញបែប នេះ និងក្នុងពេលដែលអធិការដ្ឋានបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវតាមរយៈក្រុមក្រឡាហោមមនុស្សធ ម៌ បាត់ដំបងរួចមក និងស្របតាមមតិណែនាំ របស់លោកឧត្តមសេនីយ៍ទោស្នងការទើបលោករៀប ចំ ការចែកជូននេះបានដល់ស្រ្តីជានគរបាលក្នុងអង្គភាពដើម្បីបានចាត់ចែងផ្គត់ផ្គង់ក្នុងជីវភាពប្រ ចាំ ថ្ងៃ លោកបានផ្តាំផ្ញើថា សូមលោក លោកស្រី្តជានគរបាលជាតិត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ ខ្លួនបម្រើជាតិ បម្រើប្រជាពលរដ្ឋនៅ មូល ដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត។

*-ការចែកជូននេះក្នុងម្នាក់ទទួលបាន៖
-អង្ករចំនួន២០គីឡូក្រាម
-មីចំនួន០១កេសតូច
-ទឹកស៊ីអីចំនួន០១យួរ
-ទឹកត្រីចំនួន០១យួរ
-ត្រីខកំប៉ុងចំនួន០១យួរ។


