ភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ …

មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្តម៉ាសស្តារពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BF 4036

ឡាន masda ពណ៌ស បានបុកគោយន្តកន្ត្រៃ ពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យម្ចាស់គោយន្តកន្ត្រៃ គ្រោះថ្នាក់យ៉ាងធ្ងន់

នៅវេលាម៉ោង 17:10 ខណៈពេលនោះដែរ ប្រជាពលរដ្ឋដែរនៅជុំវិញទីនោះ ពួកគាត់បានឃើញឡាននិងគោយន្ត បើកបរស្របទិសគ្នា តាមបណ្ដោយផ្លូវគ្រួសក្រហម ពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តម៉ាស់ស្ដាពណ៌ស ក៏បាន រ៉េចង្កូត បុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឱ្យ ធ្លាក់ពីលើផ្លូវ ទាំងពីរ

ដែលមានកម្លាំងជំនាញ របស់ប៉ូលិសស្រុកឱរ៉ាល់ បានមកចុះជួយអន្តរាគមន៍ ហើយនិងជួយធ្វើចរាចរណ៍ កុំឱ្យមានការកកស្ទះកើតឡើង

សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង បើកបរត្រូវតែមានការប្រុងប្រយ័ត្ន ហើយនឹងនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram