រដ្ឋបាលជលផលក្រចេះសហការជាមួយកម្លាំងអាវុធហត្ថស្រុកចិត្របុរី ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ….
ក្រចេះ ៖ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះដឹកនាំដោយលោក ម៉ុកពន្លកសហការ ជាមួយ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក អ៊ឹម ចិត្រា មេបញ្ជាការស្រុកចុះត្រួតពិនិត្យបង្ក្រាបបទល្មើសជលផលនៅចំណុចទំនប់ទ្រនូលឆ្នាំង ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិ ការណ៍ នេះ ធ្វើឡើង នៅព្រឹកថ្ងៃទី

១០ ខែធ្នូ ឆ្នាំ ២០២០ ដោយ កម្លាំង សមត្ថកិច្ច ចម្រុះ រឹបអូស វត្ថុតាង មាន ដូចជា របាំងស្បៃម៉ុងចំនួន ៣៥ខ្សែ ប្រវែង ១០៥០ម៉ែត្រ .លូស្បៃម៉ុងដាក់ត្រីចំនួន ៣៥មាត់លូ .បង្គោលឫស្សីខ្លី ៤៥០ដើម ហើយវត្ថុតាងទាំងនោះ ត្រូវបានដុតបំផ្លាញចោល នៅលើខ្នងទំនប់ទ្រនូលឆ្នាំង។

លោក ម៉ុក ពន្លក នាយ ខណ្ឌ រដ្ឋបាល ជលផល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តក្រចេះ បាន អំពាវនាវ ពលរដ្ឋ ទាំងអស់ ជួយ រក្សា ធនធាន ជលផល ទាំងអស់គ្នា ដើម្បី បន្ត ពូជពង្ស សម្រាប់ ពេល បច្ចុប្បន្ន និង ថ្ងៃ អនាគត និង ដើម្បី កូនចៅជំនាន់ក្រោយបានដឹងបានស្គាល់នូវប្រភេទត្រីទឹកសាបនេះលោកបានធ្វើការអំពាវនាវធ្វើយ៉ាងណាសូមកុំធ្វើនេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រីស្បៃមុង និងអួនក្រឡាញឹកជាដើម ។

លោកនាយ ខណ្ឌ បាន បន្តទៀតថា សំណូមពរ ប្រជានេសាទ ទាំងអស់ ធ្វើ យ៉ាងណានេសាទជាលក្ខណៈ គ្រួសារ បាន ហើយ កុំ នេសាទ ខុសច្បាប់ បើនេសាទ ខុសច្បាប់ ថ្ងៃ ណាមួយ សមត្ថកិច្ច ឃាត់ចាប់បាន នឹងត្រូវ ផ្ដន្ទាទោសតាមច្បាប់ ស្តីពីជលផលជាក់ជាពុំ



