ក្រកួចរួមនិងវត្ថុតាង!!ទាហានដាក់កម្លាំងស្កាត់ចាប់បុរសជនជាតិខ្មែរ២នាក់ ត្រៀមនាំយកម៉ូតូពីថៃចូលមកខ្មែរ!!!

สระแก้ว-77 ข้าวเด็ด-សមត្ថកិច្ចទាហានប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូរផា ដាក់កម្លាំងស្កាត់ចាប់ចោរខ្មែរ ខណះត្រៀមលួចនាំម៉ូតូចេញពីប្រទេសថៃដោយខុសច្បាប់។
កាលពីវេលាម៉ោង១១,០០នាទី ថ្ងៃទី៣ ខែធ្នូរ ឆ្នាំ២០២០ កម្លាំងទាហានការពារព្រំដែនរិតបន្តឹងបញ្ហាការនាំទំនិញខុសច្បាប់ និងការលួចចូលប្រទេសដោយខុសច្បាប់ ជាពិសេសច្រករបៀង ក្នុងអំឡុងបិទព្រំដែន ដើម្បីទប់ទល់ជាមួយស្ថានការណ៍រាត្បាតរបស់កូវិដ-19 តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវជាបន្តបន្ទាប់ និងតឹងតែង ដោយសមត្ថកិច្ចទាហានឈុតចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា ចេញល្បាតក្នុងទឹកដីទទួលខហសត្រូវ រួមជាមួយនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ និងសមត្ថកិច្ចនគបាល។

ដោយសហការគ្នាចុះប្រតិបត្តិការ ដើម្បីការពារការលួចនាំចូលទំនិញខុសច្បាប់ នៅក្នុងទឹកដីដែលទទួលខុសត្រូវ រហូតអាចចាប់ខ្លួនបុរសជនជាតិខ្មែរ២នាក់ ខណះដែលជនត្រូវចោទត្រៀមលួចនាំម៉ូតូចេញពីប្រទេស។សូមជំរាបថា សមត្ថកិច្ចឈុតចាប់ខ្លួនខាងលើ រួមមានទាហានស្រុកតាព្រះយ៉ា, កងកម្លាំងបូរផា, ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ និងអាជ្ញាធរស្រុកគោកឃ្យូង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រភពព័ត៍មាន ថា និងមានការលួចនាំម៉ូតូចេញក្រៅរាជាណាចក្រ ដោយមិនឆ្លហកាត់និតិវិធីខាងគយ ក្នុងទឹកដីទទួលខុសត្រូវមភូមិណងចាន់មឃុំ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ បង្គោលគីឡូម៉ែត្រTA 520234 ទើបរួមគ្នារៀបចំផែនការចេញស្កាត់ រហូតដល់វេលាម៉ោងប្រមាណ១១,០០នាទី បានពិនិត្យឃើញបុរសជនជាតិខ្មែរ២នាក់ បើកម៉ូតូមានលក្ខណះត្រូវនិងប្រភពរាយការណ៍ ទើបសមត្ថកិច្ច។


ហៅឲ្យឈប់ និងសុំត្រួតពិនិត្យ ។យ៉ាងណាក៏ដោយ បន្ទាប់ពីការត្រួតពិនិត្តរបស់សមត្ថកិច្ច រកឃើញធ្វីដែលមនកំហុសគឺ បុរសឈ្មោះ ផាត់ សៀងហាក់ ជនជាតិខ្មែរ អាយុ២៧ឆ្នាំ ជាអ្នកបើកម៉ូតូ ពាក់ស្លាកលេខ 1ก-9637 ไชนาท មានទីលំនៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ កិត សូរិយា អាយុ៣០ឆ្នាំ ជាអ្នកបើកម៉ញតូ ពាក់ស្លាកលេខ 6กฐ-566 ក្រុងថេប មានទីលំនៅភូមិអូចារ្យ ស្រុកទីរួមខេត្តបាត់ដំបង ទើបសមត្ថកិច្ចត្រួតពិនិត្យម៉ូតូទាំង២គ្រឿង មិនមានឯកសារសំខាន់ប្រចាំម៉ូតូ និងប្រាប់ថា ធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀង ដើម្បីនាំម៉ូតូ២គ្រឿងខាងលើ ឆ្លងទៅប្រទេសកម្ពុជា។

ដោយជនជាតិខ្មែរទាំង២នាក់ អះអាងថា បានខ្ចីម៉ូតូជនជាតិថៃដែលស្គាល់គ្នា ដើម្បីជិះត្រឡប់ទៅផ្ទះនៅកម្ពុជា សមត្ថកិច្ចឈុតចាប់ឃុំខ្លួន ប្រកាសប្រាប់ពីបទចោទទាំង២នាក់ថា ព្យាយាមនាំយករបស់ដែកមិនបានបង់ពន្ធ ឬរបស់ត្រូវហាម ឬមិនបានឆ្លងកាត់គយឲ្យបានត្រឹមត្រូវចេញទៅក្រៅប្រទេស និងជាបុគ្គលបរទេសជាជនជាតិខ្មែរ ធ្វើដំណើរមកនិងស្នាក់អាស្រ័យនៅរាជណាចក្រដោយមិនមានលិខិតអនុញ្ញាតិ ទាំង២នាក់បានទទួលសារភាពពីបទចោទប្រកាន់ និងនាំខ្លួនជនត្រូវចោទបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram