ផ្សឹកព្រះសង្ឃ១អង្គព្រោះរួមភេទជាមួយអនីតិជនជាច្រើនលើក…

ខេត្តបាត់ដំបងៈ៖ក្រោយពីបានទទួលពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រី នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ព្រះសង្ឃមួយអង្គ ត្រូវបានមន្ត្រីជំនាញចាប់ផ្សឹកទាំងយប់ ហើយបញ្ជូនទៅតុលាការ ព្រោះតែសង្ឃអង្គនេះ ហ៊ានដោះស្បង់ចីពរ រួមភេទនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ ជាច្រើនលើកច្រើនសារ បន្ទាប់ពីមានការទំនាក់ទំនងស្នេហាជាមួយគ្នាតាមរយៈហ្វេសប៊ុករួចមក។

លោកវរសេនីយ៍ឯកសុខ សារិនបានឲ្យដឹងថា បុរសឈ្មោះ មោះ លុយប៉ី អាយុ៤១ឆ្នាំ (ឪពុកកុមារី) រស់នៅក្រុមទី៤ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្តឹងទៅលើព្រះសង្ឃមួយអង្គព្រះនាម វុន វេត ព្រះជន្ម២១វស្សា គង់នៅវត្តបឹងសំរោង ដែលបានរួមភេទជាមួយកូនស្រីខ្លួន អាយុ១៤ឆ្នាំ គឺបានប្រព្រឹត្តឡើងនៅក្នុងបន្ទប់ទឹកក្នុងទីអារាមតែម្តងកាលពីថ្ងៃទី៥ ខែមករា វេលាម៉ោង១០ព្រឹក។ តាមការសារភាពរបស់សង្ឃអង្គនេះ បានបញ្ជាក់ថា គឺបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានឆាតរកគ្នាតាំងពីចុងឆ្នាំ២០២០ មកម្ល៉េះដោយបានណាត់គ្នាមករួមភេទក្នុងបន្ទប់ទឹកនេះចំនួន៤លើករួចមកហើយ។

លោកអធិការស្រុកបានបញ្ជាក់ថាកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត ហើយបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram