ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ…
ខេត្តសៀមរា ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ នេះ ជាការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅល្ងាចថ្ងៃទី១៩ ខែមករាឆ្នាំ២០២១នេះ។ជាក់ស្តែង គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិតាប្រុក ភូមិសំរោង ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។

គោលដៅទី២ ក្រុមការងារប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយលោក ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិអូរទទឹង ភូមិព្រះដាក់ ឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។សរុបមក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១១សំណើ៕

