រថយន្តសាំយ៉ុងបុកម៉ូតូបណ្តាលអោយបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ នៅខណ្ឌជ្រោយចង្វារ..!!!
ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ចំណុចតាមបណ្តោយផ្លូវអូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6912 បើកដោយបុរសម្នាក់។
ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-9727 បើកដោយបុរសជនជាតិចិនម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុម៉ូតូបានបើកឆ្លងផ្លូវពីកើតទៅលិច ខណ:ជិតផុតក៏ស្រាប់តែមានរថយន្តមួយគ្រឿងខាងលើ បានបើកពីទិសខាងជើងតាមបណ្តោយមហាវិថីអូស៊ីអាយស៊ីក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យដួលរងរបួសជើងស្តាំធ្ងន់ធ្ងរសង្ស័យបាក់ជើង។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌបានមកដល់វាសវែងយកមកទុកខាង ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ងាយស្រួលភាគីទាំងសងខាងសម្រួលគ្នា ប្រសិនបើមិនត្រូវសមត្ថកិច្ចនិងបញ្ជូនសំណុំរឿងបន្ត៕


