ខ្ញុំសូមគោរពជម្រាបជូនបងប្អូន មិត្តភ័ក្រ មេត្តាជ្រាបថា៖…

ដោយខ្ញុំបាទបានចូលរួមក្នុងកិច្ចប្រជុំមួយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានវត្តមានឯ.ឧ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានវិជ្ជមានCovid-19។

ហេតុដូច្នេះ ដើម្បីអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ខ្ញុំបានដាក់ខ្លួនដាច់ដោយឡែកតាំងពីទទួលបានដំណឹងភ្លាមអំពីការពាក់ព័ន្ធនេះ ហើយព្រឹកនេះខ្ញុំក៏នឹងទៅទទួលយកការការពិនិត្យលើកទីមួយតាមការរៀបចំរបស់ក្រសួងសុខាភិបាល បន្ទាប់មកខ្ញុំបាទនឹងបន្តអនុវត្តវិធានចត្តាឡីស័កអោយបានត្រឹមត្រូវ និងគ្រប់រយៈពេល១៤តាមការកំណត់។

ខ្ញុំសូមអធ្យាស្រ័យពីសំណាក់បងប្អូន មិត្តភ័ក្រទាំងអស់ដែលបានជួបជាមួយខ្ញុំចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា មក ស្នើសូមមេត្តារក្សាខ្លួននៅក្នុងផ្ទះ និងការពារអ្នកនៅក្នុងផ្ទះផ្សេងទៀត ដើម្បីជាវិធានការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជាយថាហេតុណាមួយក្នុងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយរបស់យើង ទោះបីជាមានការពាក់ម៉ាស់ និងហានិភ័យតិចតួចក៏ដោយ ។

ខ្ញុំបាទនឹងជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យរបស់ខ្ញុំជាបន្តបន្ទាប់ជូនបងប្អូន មិត្តភ័ក្រទាំងអស់។

សូមមេត្តាអធ្យាស្រ័យចំពោះផលរំខានមួយនេះ។

ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ🙏🙏🙏

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram