លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា…

គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានអ្នកមានអាការ:ពុល ១១ នាក់ (ស្រី ១នាក់) និង នៅមណ្ឌលសុខភាព អភិវឌ្ឍន៍ មានបុរសចំនួន ២២ នាក់ កំពុងសង្រ្គោះបឋម។


មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការ:ពុលធ្ងន់ ចំនួន ៤នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។


លោកជំទាវអំពាវនាវសូមបងប្អូនកុំពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដេីម្បីចៀសផុតពីការពុល ដែលធ្វេីឲ្យបាត់បង់ជីវិត។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram