ខេត្តកែប:រកឃេីញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?

នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពេីពុករលួយ​ ។

យេីងរង់ចាំមេីលថាតេី​ មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ដែលបណ្ដាល​អោយស្លាប់មនុស្ស​ និង​ របួស​ច្រើន​នាក់​នោះ​ ។

គិតត្រឹមម៉ោង៤ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជនរងគ្រោះ២៥នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ នៅមានជីវិត១៨នាក់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram