លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំ”ពិធីជួបសំណេះសំណាល និងប្រគល់ ទទួលសម្ភារៈ….

ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃចន្ទ ០១កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំ”ពិធីជួបសំណេះសំណាល និងប្រគល់ ទទួលសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនរួមមានៈ មីចំនួន៩២០កេស ម៉ាស់ចំនួន៦២ប្រអប់ ជេលចំនួន៦២ដបប្រគល់ជូនដល់លោក លោកស្រី ស្នងការរង ការិយាល័យជំនាញទាំង៣២ អធិការដ្ឋាននគរបាលប្រាំបួនស្រុក មួយក្រុង” ដោយមានការអញ្ជើញចូលរួមពីៈលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់ស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

Facebook
Twitter
Telegram