Liverpool ចាត់ទុក FIFA Club World Cup ជាពានសំខាន់ ត្រូវយកឱ្យបាន
ព្រឹត្តិការណ៍ FIFA Club World Cup 2019 នឹងធ្វើឡើងនៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី១១ដល់២១ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។
ពានរង្វាន់នេះដែរ មានក្រុមទាំងអស់៧ក្រុមចូលរួម ដោយ៦ក្រុមជាក្រុមម្ចាស់ជើងឯកតាមទ្វីបទាំង៦ និង១ក្រុមទៀតជាក្រុមដែលឈ្នះជើងឯកក្នុងប្រទេសកាតាផ្ទាល់តែម្ដង។ ៧ក្រុមនេះ រកឃើញ៥ក្រុមហើយ គឺ Liverpool តំណាងទ្វីបអឺរ៉ុប ក្រុម Espérance de Tunis តំណាងទ្វីបអាហ្វ្រិក ក្រុមHienghène Sport តំណាងទ្វីបអូសេអានី ក្រុមMonterrey តំណាងទ្វីបអាមេរិកខាងជើង កណ្ដាល និងការ៉ាបៀន និងក្រុម Al-Sadd តំណាងម្ចាស់ផ្ទះ។ នៅសល់២ក្រុមទៀត នៅមិនទាន់រកឃើញទេ គឺក្រុមទ្វីបអាស៊ី និងក្រុមមកពីទ្វីបអាមេរិកខាងត្បូង។

ក្រុម Liverpool បានចោលពានរង្វាន់ League Cup មួយ ដើម្បីត្រៀមខ្លួនរួចជាស្រេច យកពានរង្វាន់ FIFA Club World Cup នេះ។ ដោយពាន League Cup ដែលត្រូវលេងជាន់ជាមួយ FIFA Club World Cup នោះ ត្រូវបានក្រុម Liverpool ប្រើប្រាស់យុវជនរបស់ខ្លួនដើម្បីលេងសុទ្ធតែម្ដង។ លោក Klopp បានបញ្ជាក់ថាលោកត្រូវការពាន FIFA Club World Cup នេះ ដើម្បីត្រលប់ទៅអង់គ្លេសវិញ។
វាជាការប្រកួតមួយដែលនឹងទាញអ្នកគាំទ្រច្រើនឱ្យតាមដានមិនខាន ត្បិតអីសុទ្ធតែក្រុមកំពូលៗនៅតាមបណ្ដាទ្វីបមកប្រកួតគ្នាយកឈ្នះ ចាញ់ ហើយលេងតែ១ប្រកួតប៉ុណ្ណោះ ចាញ់ធ្លាក់តែម្ដង។ សម្រាប់អ្នកគាំទ្រនៅកម្ពុជា ក៏នឹងមានឱកាសបានទៅចូលទស្សនាបានយ៉ាងងាយស្រួលផងដែរ ត្បិតអីជើងហោះហើរ Qatar Airway បានរៀបចំកញ្ចប់យ៉ាងពិសេស។
