ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយជាង ៥០ម៉ឺននាក់
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ (គិតពីម៉ោង៧និង០០នាទី ដល់ម៉ោង១៨និង៣០នាទី) មានទូកចូលរួមប្រកួតចំនួន ២៩៧ទូក (ទូកអន្តរជាតិចំនួន ៩៧ទូក ស្រី ២ទូក) ។
ពិនិត្យជារួមនៅ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រពលរដ្ឋមកចូលរួមកម្សាន្តសប្បាយ ប្រមាណ ៥៥ម៉ឺន/៩០ម៉ឺននាក់ (ធៀបឆ្នាំ២០១៨) ។

ជាការកត់សម្គាល់ ៖
១-សភាពការណ៍បទល្មើសព្រហ្មទណ្ឌ ៖ លួច ១លើក (ទីតាំងចំណុះទូក) បាត់ម៉ូតូ ៣គ្រឿង។
២-សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ កើតឡើងចំនួន ៦លើក ក្នុងនោះ៖ -លិចទូក ៤លើក ស្មើ ៤ទូក (A10), -កីឡាករខ្យល់គរ ២នាក់ (A10) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
