សៀវម៉ី ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន…
កីឡាការិនី៣នាក់ ស៊ន សៀវម៉ី Cassandre tubbs និង ឈឿង អាលីហ្សា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសហើយ ក្រោយផ្ដួលដៃគូ មិនឱ្យមានពិន្ទុរាប់ទេ។ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១។ ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ។ កីឡាការិនី Cassandre tubbs ក្រោម62kg ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ពិន្ទុ ១៧ទល់១០ និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនីទីម័រខាងកើត លើទម្ងន់ក្រោម57kg ដោយពិន្ទុ ១៧-៩ឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ស៊ន សៀវម៉ីឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ នេះជាមេដាយមាសទី៣របស់កម្ពុជា។



