ខេត្តព្រះសីហនុ៖អាសូរណាស់ប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម………..
វាពិជារឿងមួយគួរអោយអាណោចអាធ័មណាស់ដែលប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសង្ស័យថាឆ្លងចរន្តអគ្គីសនីឆក់ បង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ
រាយការណ៏មកថា
មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង
និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ
ភ្លាមនោះសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសង្កាត់លេខរបស់លោក ក៏បានចុះមកដល់ និង
បានរាយការណ៏បន្តដើម្បីអោយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យទៅតាមលក្ខណះបច្ចេកទេស។ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ
ស៊ុំ សារ៉ន ភេទ ប្រុស អាយុ៤១ឆ្នាំ មាន ស្រុកកំណើតស្រុកត្រាំកក់
ខេត្តតាកែវ និង ប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ
មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា
(បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់)
អ្នកតាំងពីមានមុររបរជាកូនកាំបិតនៅក្នុងកាស៊ីណូមួយកន្លែង។
ប្រភពដ៏ដែលបានបន្តថា
យោងតាមការពិនិត្យជំហ៊ានតំបូងអាចបណ្តាលមកពីការឆក់ខ្សែរភ្លើង(ឆ្លងចរន្តក្នុងបន្ទប់ទឹក)។
ជុំវិញការស្លាប់នេះ ត្រូវបានអ្នករស់នៅជាប់បន្ទាប់បានអោយដឹងថា
ជារៀងរាល់ថ្ងៃ បន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់
គឺប្តីប្រពន្ឋរងគ្រោះ និង កូន
កូនប្រសារដោយរស់ជុំគ្នាបើទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តី
ប៉ុន្តែនៅថ្ងៃកើតហេតុកូននិងប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ៣ថ្ងៃហើយ។
ហើយប្តីប្រពន្ឋរងគ្រោះនេះតែងតែងចេញទៅធ្វើការនៅពេលព្រឹករាល់ថ្ងៃ
ដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរ
ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញប្តីប្រពន្ឋនេះចេញទៅធ្វើការដូចសព្វមួយដងទេ
ទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើនៅពេលល្ងាចវិញ
គោះទ្វាហៅពុំមានអ្នកឆ្លើយតបទើបមានការសង្ស័យក៏នាំគ្នាអើតមើល
ស្រាប់តែបានឃើញស្ត្រីជាប្រពន្ឋដេកស្លាប់ក្នុងបន្ទប់ទៅហើយពេលនោះ
ទើបពួកខ្លួនបានប្តឹងសមត្ថកិច្ចតែម្តង។
ដោយឡែកបើយោងតាមការបញ្ជាក់ពីសាច់ញ្ញាត្តិជនរងគ្រោះ បានអោយដឹងផងដែរថា វាពិតជាគួរអោយស្រណោះពេកណាស់ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃចូលរោងការកូនប្រុសរបស់ហើយ នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់ ប៉ុន្តែជាអកុសល់អ្វីពួកគាត់ទាំងពីរបែជាជួបរឿងបែបនេះទៅវិញ។ (សូមចូលរួមរំលែកទុក្ខយ៉ាងគ្រៀមគ្រំ)





