ជាងកាត់សក់ដែលត្រូវបានអ្នកជិតខាងបាញ់សម្លាប់ បានបន្សល់កូនស្រីនៅតូចៗ ចំនួន៤នាក់ឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ ចាប់តាំងពីពេលនេះទៅ….

បុរសមេជាងកាត់សក់ម្នាក់ ត្រូវបានអ្នកជិតខាងផ្ទះជាប់គ្នា ដេីរចូលទៅបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ហេីយគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក លេីផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

គេមិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយទេ ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវរឿងហេតុឃាតកម្មនេះទៅតាមជំនាញរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ សារព័ត៌មាន ហង្សតូច សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពផង សូមជូនពរក្មួយស្រីទាំង៤មានសំណាងល្អក្នុងជីវិត ដោយការគោរពរាប់អាន

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram