លោក សេន គ្រីយ៉ាបានច្រានចោលទំាងស្រុង ចំពោះការចុះផ្សាយនូវព័ត៌មានបរិហារមួលបង្កាច់កេរ្តិ៏ និងមតិរិៈគន់ដល់សត្តឃាតដ្ឋានរបស់លោក…
រាជធានីភ្នំពេញ៖កាលពីថ្ងៃសុក្រ ទី ២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីក្រុមការងារCPNSបានចុះយកព័ត៍មាននៅផ្ទះលេខ២៥បេ ផ្លូវទនេ្លសាប ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ក្រោយពីមានការរិះគន់ និងការចុះផ្សាយជាសាធារណះតាមរយះសារព័ត៌មាន និងទូរទស្សន៍ក្នុងស្រុកមួយចំនួនអំពីការដំណើរការសត្តឃាតដ្ឋានរបស់លោក សេង គ្រីយ៉ាថាសត្វឃាតដ្ឋាននេះពុំមានលិខិតអនុញ្ញាត្ត និងច្បាប់ត្រឹមត្រូវឡើយ ហើយថែមទាំងបង្ករភាពប៉ះពាល់បរិស្ថានដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញនោះទៀតផង។

ក្រោយពីមានការចុះផ្សាយនូវព័ត៌មានមិនពិតដែលធ្វើអោយខូចសេចក្តីថ្លៃថ្នូរ និងប៉ះពាល់កិត្តិយសដល់សត្វឃាតដ្ឋានរបស់លោកយ៉ាងធ្ងន់ធ្ងរនោះ ទើបរូបលោកបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនរូបដើម្បីធ្វើការបកស្រាយ ព្រមទាំងបានហសការជាមួយមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនចុះមកពិនិត្យ ដល់ទីតាំងលោកផ្ទាល់។
អ្នកចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធរួមមានៈ
១ អភិបាលរងខណ្ឌច្រូយចង្វារ
២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ
៣ ការិយាល័យផលលិតកម្ម និងបសុព្យាបាល
៤ លោកចៅសង្កាត់
៥ លោកមេភូមិបាក់ខែង
៦ ប្រជាពលរដ្ឋប្រមាណជាង ៦០សិបគ្រួសារ និងអាជីវករចំនួន២៥គ្រួសារផងដែរ។
ក្នុងគោលបំណងដើម្បីពិនិត្យមើលនូវបទស្ថានគតិយុត្តិមួយចំនួនសំរាប់ការបើកអាជីវកម្មកន្លែងទីតាំងខាងលើដើម្បីធ្វើការអប់រំផ្សព្វផ្សាយពីបញ្ហាអនាម័យក្នុងទីតាំងសត្តឃាតដ្ឋាន។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋ និងអាជីវកដែលរស់នៅជិតនោះបានបង្ហើបប្រាប់ដល់អង្គភាពសារព័ត៌មានCPNS បានអោយដឹងថា សត្វឃាតដ្ឋានក្នុងខណ្ឌជ្រោយចង្វារមានពីរគឹ (១) សត្វឃាតដ្ឋានដើមគ, (២) សត្តឃាតដ្ឋាន បាក់ខែង ដែលមានលោក សេន គ្រីយ៉ា ដែលជាអ្នកគ្រប់គ្រងទើបតែបាន ប្រហែល៣ឆ្នាំ។

ប្រជាពលរដ្ឋមានការពេញចិត្តចំពោះសត្តឃាតដ្ឋានរបស់លោក សេន គ្រីយ៉ា ពីព្រោះមានទីតាំង ធំទូលាយ មានកន្លែងសំរាប់ផ្ទុកទឹកកខ្វក់ មានឡានសំរាប់បូមទឹកយកទៅចាក់ចោល និងមិនរំខានដល់បងប្អូនប្រជាពលរដ្ឋដែលនៅជិតខាងកន្លែងធ្វីសត្តឃាតដ្ឋាននោះទេ។

ចំពោះកន្លែងសត្តឃាតដ្ឋានរបស់លោក សេន គ្រីយ៉ាមានលិខិតអនុញ្ញាត្តបង្កើតសត្តឃាតដ្ឋានមានដូចជា៖
(យោងអនុក្រិត្យលេខ ១០៨ អនក្រ.បកចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្តឃាត ដ្ឋាន ការត្រួតពិនិត្យអនាម័យ សត្វ សាច់ និងផលិតផលសត្វ)។
(យោងលិខិតស្នើសុំបង្កើតសត្តឃាតដ្ឋានលេខ ២៦៤ ក ផ ប ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧របស់ការិយាល័យផលិតកម្មនិង បសុព្យាបាលដោយមានសុពលភាពរយះពេលបីឆ្នាំ)។
(យោងលិខិតអនុញ្ញាត្តលេខ ០៥១/១៧ ប ផ របស់អភិបាលខណ្ឌជ្រោចង្វារសំរាប់ស្នើសុំទីតាំងធ្វើសត្តឃាតដ្ឋាន)។
មិនតែប៉ុណ្ណោះលោកបានបន្ថែមទៀតថាទាំងប្រជាពលរដ្ឋ និងអាជីវករមានការពេញចិត្តនូវកន្លែងសត្តឃាតដ្ឋានរបស់លោកពីព្រោះមានទីតាំងអំណោយផលទាំងកន្លែងកាប់គោ ក្របី និងកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជាកម្មករ និងអាជីវករផងដែល។

ហើយលោកក៏បានគោរពនូវគោលការផ្សេងៗ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញដែលពាក់ព័ន្ធទំាំងអស់យ៉ាងរលូន ផ្ទុយទៅវិញមិនដូចអ្វីៗមានការរិះគន់ដល់រូបលោក ដែលមានការចុះផ្សាយនូវប្រព័ន្ធទំនាក់ទំនងសង្គម(គេហទំព័រ)មួយចំនួនបានធ្វើការផ្សាយមិនពិត និងមិនមាននូវប្រភពច្បាស់លាស់ពីប្រជាពលរដ្ឋ អាជីវករ និងរូបលោកផ្ទាល់នោះទេ។

ក្រោយពីពិនិត្យនូវទីតាំងកន្លែងសត្តឃាតដ្ឋាន គោ ក្របី និងពិភាក្សាជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូល ដ្ឋានរួចមកលោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញបានធ្វើការណែនាំដល់ម្ចាស់ទីតាំងអោយបន្ថែមនូវការសំអាត អនាម័យជាប្រចំា និងធ្វើប្រព័ន្ឋអាងស្តុបទឹកបន្ថែមទៀតដើម្បីកុំមានសាយក្លិនសាយភាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញនោះ។

ក្នុងឳកាសនោះផងដែលលោក សេន គ្រីយ៉ាក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានថា និងដាក់លូដែលមានកន្លែងទឹកលិចលើផ្លូវដើម្បីបង្ហូរទឹកចេញ ហើយកុំអោយមានការខូចផ្លូវសារធារណះឡើយ ហើយលោកក៏បានយល់ព្រមជួយដាក់អំពូលភ្លើងនៅកន្លែងមួយចំនួនតាមដងផ្លូវផងដែរ(នេះជាសំណើរពីប្រជាពលរដ្ឋ) បន្ទាប់ពីការផ្តល់អនុសាសន៍ និងខ្លឹមសារដ៏មានសារះសំខាន់លោក អភិបាលរងខណ្ឌក៏បន្ថែមខបញ្ហាការការពារនូវការរីករាលដាលនៃជំងឺកូវិត១៩ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករពីវិធីការពារមួយចំនួនដើម្បី ជៀសផុតពីការឆ្លងជម្ងឺនេះផងដែរ។ (ព័ត៍មានបឋម)




